អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ទៅកាន់ មូអាស ពិន ហ្ជាហ្ពាល់ នៅពេលដែលលោកតែងតាំងគាត់ទៅកាន់ប្រទេសយេមែនថា៖ “ពិ...

នៅពេលដែលណាពី ﷺ បញ្ជូន មូអាស ពិន ហ្ជាហ្ពាល់ ទៅកាន់ប្រទេសយេមែនក្នុងនាមជាអ្នកអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់ និងជាអ្នកបង្រៀនច្បាប់អ៊ីស្លាមដល់ពួកគេ លោកបានបញ្...
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់គាត់បាននិយាយថា៖ មានគេនិយាយថា៖ ឱ រ៉ស៊ូលុលឡោះ! ﷺ! តើអ្នកណាដែលរីករាយចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាង...

ណាពី ﷺ លោកបានប្រាប់ថា ពិតណាស់ មនុស្សដែលរីករាយបំផុតចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេនៅថ្ងៃបរលោក គឺបុគ្គលដែលពោលថា៖ “لا إله إلا الله” (គ្មា...
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហ...

ណាពី ﷺ លោកបានប្រាប់យើងថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ជាការពិតណាស់ ទ្រង់មិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ ព្រោះទ្រង់មហាមានលើសលប់ មិនត្រូវការអ្...
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកណាសរ៉នី(ពួកគ្រឹស...

ណាពី ﷺ លោកបានហាមឃាត់ការលើកតម្កើងហួសហេតុ និងហួសពីដែនកំណត់ច្បាប់ក្នុងការសរសើរដល់រូបដល់ ហើយផ្តល់នូវលក្ខណៈសម្បត្តិឲ្យលោកនូវលក្ខណៈសម្បត្តិឬទង្វើណាមួយរបស់អល...
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ ទោះបីមួយប្រយោគក៏ដោយ។ ហើយពួកអ្នកអាចនិយា...

ណាពី ﷺ លោកបង្គាប់ប្រើពួកយើងឲ្យផ្សព្វផ្សាយចំណេះដឹងអំពីលោកពីគម្ពីរគួរអាន និងស៊ុណ្ណះ ទោះជាវាតិចតួចត្រឹមតែមួយអាយ៉ាត់(វាក្យខណ្ឌ)នៃគួរអាន ឬហាទីស្ហក៏ដោយ តែភ...

នៅពេលដែលណាពី ﷺ បញ្ជូន មូអាស ពិន ហ្ជាហ្ពាល់ ទៅកាន់ប្រទេសយេមែនក្នុងនាមជាអ្នកអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់ និងជាអ្នកបង្រៀនច្បាប់អ៊ីស្លាមដល់ពួកគេ លោកបានបញ្ជាក់ប្រាប់ដល់មូអាសថា ច្បាស់ណាស់គាត់នឹងទៅជួបនឹងពួកគ្រឹស្ទាន(ណាសរ៉នី)មួយក្រុម ដើម្បីឲ្យគាត់ត្រៀមខ្លួនប្រឈមមុនពួកគេ។ បន្ទាប់មក ត្រូវធ្វើការអំពាវនាវពួកគេ ដោយចាប់ផ្តើមពីអ្វីដែលសំខាន់ជាងគេបំផុតមុន។ គាត់ត្រូវអំពាវនាវពួកគេទៅកាន់គោលជំនឿដែលត្រឹមត្រូវជាមុនសិន ដោយឱ្យពួកគេធ្វើសាក្សីថា៖ “لا إله إلا الله، وأن محمدا رسول الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយពិតណាស់ណាពីមូហាំម៉ាត់ គឺជាអ្នកនាំសារ(រ៉សូល)របស់អល់ឡោះ) ព្រោះថា ការចូលសាសនាឥស្លាម គឺតាមរយៈការពោលពាក្យនេះ។ ប្រសិនបើពួកគេគោរពតាមហើយនោះ ត្រូវបង្គាប់ប្រើពួកគេឲ្យប្រតិបត្តិសឡាត ព្រោះវាជាកាតព្វកិច្ចដ៏ធំធេងជាងគេបំផុតបន្ទាប់ពីការមានជំនឿចំពោះអល់ឡោះតែមួយគត់(តាវហេទ)។ ប្រសិនបើពួកគេប្រតិបត្ដិសឡាតហើយ ត្រូវបង្គាប់ប្រើអ្នកមាននៃពួកគេឲ្យបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ខ្លួនទៅឱ្យជនក្រីក្រនៃពួកគេ។ បន្ទាប់មក ណាពី ﷺ លោកបានព្រមានមូអាសឲ្យមានការប្រុងប្រយ័ត្នចំពោះការដកយកទ្រព្យដែលល្អជាងគេរបស់ពួកគេ(ក្នុងពេលដកហ្សាកាត់) ព្រោះថា ជាកាតព្វកិច្ច គឺត្រូវយករបស់ធន់កណ្ដាលប៉ុណ្ណោះ(មិនល្អពេក ហើយក៏មិនអន់ពេក)។ បន្ទាប់មក លោកបានផ្តាំផ្ញើមូអាសឱ្យចៀសវាងការបំពានលើអ្នកដទៃដើម្បីកុំឲ្យអ្នកដែលត្រូវគេបំពាននោះបួងសួងពីអល់ឡោះឲ្យរូបគេទទួលនូវក្តីវិនាស ព្រោះថាការបួងសួងរបស់ជននោះ គឺគេនឹងទទួលយក។
Hadeeth details

ណាពី ﷺ លោកបានប្រាប់ថា ពិតណាស់ មនុស្សដែលរីករាយបំផុតចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេនៅថ្ងៃបរលោក គឺបុគ្គលដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយភាពស្មោះសចេញពីដួងចិត្ត និងមានភាពជ្រះស្អាតពីប្រការស្ហ៊ីរិកនិងការចង់ឲ្យគេដឹងឮ(រីយ៉ាក)។
Hadeeth details

ណាពី ﷺ លោកបានប្រាប់យើងថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ជាការពិតណាស់ ទ្រង់មិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ ព្រោះទ្រង់មហាមានលើសលប់ មិនត្រូវការអ្វីទាំងអស់។ ហើយប្រសិនបើមនុស្សលោកសាងទង្វើកុសលណាមួយដើម្បីអល់ឡោះផង និងដើម្បីអ្នកផ្សេងក្រៅពីអល់ឡោះផង នោះទ្រង់នឹងបោះបង់រូបចោល និងមិនទទួលយកអំពើនោះពីគេឡើយ ព្រមទាំងបង្វិលទង្វើនោះទៅកាន់ម្ចាស់វាវិញ។ ដូចនេះ ចាំបាច់ត្រូវមានភាពជ្រះថ្លា(អៀខ្លើស)ក្នុងការសាងទង្វើកុសលចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) ព្រោះទ្រង់មិនទទួលយកទង្វើណាមួយឡើយ លើកលែងតែធ្វើវាដោយចិត្តជ្រះថ្លាចំពោះទ្រង់ប៉ុណ្ណោះ។
Hadeeth details

ណាពី ﷺ លោកបានហាមឃាត់ការលើកតម្កើងហួសហេតុ និងហួសពីដែនកំណត់ច្បាប់ក្នុងការសរសើរដល់រូបដល់ ហើយផ្តល់នូវលក្ខណៈសម្បត្តិឲ្យលោកនូវលក្ខណៈសម្បត្តិឬទង្វើណាមួយរបស់អល់ឡោះដែលមានសម្រាប់តែទ្រង់ ឬថាលោកដឹងនូវប្រការអាថ៌កំបាំង ឬបួងសួងបួងសុំពីលោករួមនឹងអល់ឡោះជាម្ចាស់ ដូចពួកណាសរ៉នី(ពួកគ្រឹស្ទាន)បានធ្វើជាមួយណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(លោកយេស៊ូ)។ បន្ទាប់មក លោកបានបញ្ជាក់ថា រូបលោកគ្រាន់តែជាខ្ញុំបម្រើម្នាក់ក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះប៉ុណ្ណោះ និងបានបង្គាប់ប្រើពួកយើងឲ្យនិយាយអំពីរូបលោកថា៖ រូបលោក គឺជាខ្ញុំបម្រើរបស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់។
Hadeeth details

ណាពី ﷺ លោកបង្គាប់ប្រើពួកយើងឲ្យផ្សព្វផ្សាយចំណេះដឹងអំពីលោកពីគម្ពីរគួរអាន និងស៊ុណ្ណះ ទោះជាវាតិចតួចត្រឹមតែមួយអាយ៉ាត់(វាក្យខណ្ឌ)នៃគួរអាន ឬហាទីស្ហក៏ដោយ តែភ្ជាប់នឹងលក្ខខណ្ឌ គឺរូបគេត្រូវតែជាអ្នកដែលមានចំណេះដឹងពីអ្វីដែលគេផ្សព្វផ្សាយនិងអំពាវនាវនោះ។ បន្ទាប់មក ណាពី ﷺ លោកបានបញ្ជាក់ថា ពិតណាស់គ្មានបញ្ហាអ្វីឡើយក្នុងការនិយាយពីរឿងរ៉ាវអម្បូរអ៊ីស្រាអែលចំពោះអ្វីដែលបានកើតឡើងចំពោះពួកគេនូវអ្វីដែលមិនផ្ទុយនឹងច្បាប់បញ្ញត្តិរបស់យើង។ បន្ទាប់មកទៀត លោកបានព្រមានចំពោះការនិយាយកុហកប្រឌិតលើរូបលោក(នូវអ្វីដែលលោកមិនបានមានប្រសាសន៍)ដោយឲ្យជននោះរៀបចំកន្លែងមួយសម្រាប់ខ្លួនឯងក្នុងឋាននរក។
Hadeeth details

ណាពី ﷺ លោកបានបួងសួងសុំពីព្រះជាម្ចាស់កុំធ្វើឲ្យផ្នូររបស់លោកដូចជារូបបដិមាដែលមនុស្សគោរពបូជា ដោយការលើកតម្កើង និងការតម្រង់ទៅរកក្នុងពេលក្រាបស៊ូជោត។ បន្ទាប់មកណាពី ﷺ លោកបានប្រាប់ថា អល់ឡោះជាម្ចាស់ទ្រង់បានបណ្តេញឲ្យឃ្លាតឆ្ងាយពីក្ដីមេត្តាករុណារបស់ទ្រង់ចំពោះអ្នកដែលយកផ្នូរណាពីទាំងឡាយធ្វើជាម៉ាស្ជិត(ឬកន្លែងគោរពបូជា) ព្រោះថាការយកផ្នូរធ្វើជាម៉ាស្ជិត ជាកត្តាមួយនាំទៅរកការគោរពសក្ការៈ និងមានជំនឿលើផ្នូរទាំងនោះ។
Hadeeth details

ណាពី ﷺ លោកបានហាមឃាត់មិនឲ្យទុកផ្ទះចោលដោយមិនមានការប្រតិបត្តិសឡាតនៅក្នុងវា ប្រៀបដូចទីផ្នូរដែលគេមិនសឡាតនៅទីនោះ។ ហើយលោកបានហាមឃាត់មិនឲ្យទៅមើលផ្នូររបស់លោកម្តងហើយម្តងទៀត និងជួបជុំគ្នានៅទីនោះជាប្រចាំ ព្រោះថាការធ្វើដូច្នោះជាមធ្យោបាយនាំទៅរកប្រការស្ហ៊ីរិក។ ហើយលោកបង្គាប់ប្រើឲ្យសឡាវ៉ាត និងសាឡាមដល់លោកគ្រប់ទីកន្លែង ព្រោះថាការសឡាវ៉ាតរបស់គេនឹងទៅដល់រូបលោក មិនថារូបគេនៅជិតឬនៅឆ្ងាយឡើយ គឺវានឹងទៅដល់លោកដូចគ្នា។ ដូច្នេះ មិនចាំបាច់លើរូបគេត្រូវទៅកាន់ផ្នូរលោកម្តងហើយម្តងទៀត(ដើម្បីសឡាវ៉ាត)នោះទេ។
Hadeeth details

ណាពី ﷺ លោកបានប្រាប់ថា ជនណាដែលបានស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះ ក្រៅពីព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់ នោះរូបគេពិតជាក្លាយជាអ្នកបោះបង់ជំនឿចំពោះអល់ឡោះ ឬបានប្រព្រឹត្តអំពើស្ហ៊ីរិកហើយ ព្រោះថាការស្បថ គឺបង្ហាញពីភាពធំធេងនៃអ្វីដែលគេស្បថជាមួយនោះ ហើយភាពធំធេង គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គេមិនត្រូវស្បថនោះឡើយ លើកលែងតែស្បថនឹងអល់ឡោះ ស្បថនឹងព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់តែប៉ុណ្ណោះ។ ហើយការស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះនេះ គឺស្ថិតក្នុងចំណោមស្ហ៊ីរិកតូច។ ក៏ប៉ុន្តែ ប្រសិនបើអ្នកដែលស្បថលើកតម្កើងនូវអ្វីដែលខ្លួនបានស្បថដូចដែលគេលើកតម្កើងអល់ឡោះជាម្ចាស់ ឬខ្លាំងជាងទៅទៀតនោះ វានឹងក្លាយជាស្ហ៊ីរិកធំ។
Hadeeth details

ណាពី ﷺ លោកបានប្រាប់ពីភាពបរាជ័យ និងការខាតបង់ចំពោះពួកដែលជ្រុលនិយម(ខុសពីការចង្អុលបង្ហាញ និងចំណេះដឹង)ទាំងចំពោះសាសនានិងជីវិតលោកិយរបស់ពួកគេ ទាំងចំពោះពាក្យសម្ដីនិងទង្វើរបស់ពួកគេ ដោយបំពានលើព្រំដែននៃច្បាប់កំណត់ដែលបាននាំមកដោយណាពី ﷺ។
Hadeeth details

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ឋានសួគ៌និងឋាននរកគឺនៅជិតមនុស្សលោកដូចជាខ្សែស្បែកជើងរបស់ពួកគេដូច្នោះដែរ ពីព្រោះតាមរយៈទង្វើកុសលតែមួយដែលរូបគេធ្វើវាដើម្បីចង់បានការពេញចិត្តពីអល់ឡោះ អាចឲ្យរូបគេបានឋានសួគ៌។ ហើយតាមរយៈអំពើអាក្រក់តែមួយ ក៏អាចឱ្យរូបគេចូលឋាននរកដូចគ្នាដែរ។
Hadeeth details

ណាពី ﷺ លោកបានបញ្ជាក់ប្រាប់ថា ជាការពិតណាស់ ឋាននរកត្រូវបានហ៊ុមព័ទ្ធទៅដោយអ្វីៗដែលចំណង់តណ្ហាចូលចិត្តនៃការធ្វើនូវប្រការដែលគេហាមឃាត់ ឬធ្វេសប្រហែសចំពោះប្រការដែលដាក់កាតព្វកិច្ចឲ្យធ្វើ។ ដូច្នេះ ជនណាដែលដើរតាមចំណង់តណ្ហារបស់ខ្លួន គឺគេនឹងត្រូវចូលឋានរក។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយអ្វីៗដែលមនុស្សមិនចូលចិត្ត ដូចជាការអនុវត្តនូវប្រការទាំងឡាយដែលច្បាប់បង្គាប់ប្រើ បោះបង់នូវប្រការទាំងឡាយដែលច្បាប់ហាមឃាត់ និងមានភាពអត់ធ្មត់លើប្រការទាំងនោះជាដើម។ ដូច្នេះ ប្រសិនបើគេតស៊ូ និងព្យាយាមជម្នះនឹងកិលេសតណ្ហាខ្លួនឯងចំពោះប្រការទាំងអស់នោះ គឺគេនឹងបានចូលឋានសួគ៌។
Hadeeth details

ណាពី ﷺ លោកបានប្រាប់យើងថា ការដុសសម្អាតធ្មេញជាមួយនឹងឈើអារ៉ាក់(ឈើស៊ីវ៉ាក) ឬក៏អ្វីផ្សេងទៀត គឺជួយសម្អាតមាត់ធ្មេញពីភាពកខ្វក់ និងក្លិនមិនល្អ។ ហើយវាក៏ជាមូលហេតុមួយដើម្បីទទួលបានការពេញចិត្តពីអល់ឡោះផងដែរ ព្រោះការប្រើប្រាស់ស៊ីវ៉ាក គឺជាការគោរពប្រតិបត្តិចំពោះអល់ឡោះ និងឆ្លើយតបទៅនឹងការបង្គាប់ប្រើរបស់ទ្រង់។ ម្យ៉ាងទៀត វាជាផ្នែកមួយនៃការធ្វើអនាម័យ ឬភាពស្អាតស្អំដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់។
Hadeeth details