“ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ ទោះបីមួយប្រយោគក៏ដោយ។ ហើយពួកអ្នកអាចនិយាយពីរឿងរ៉ាវនៃអម្បូរអ៊ីស្រាអែលបាន គ្មានបញ្ហាអ្វីឡើយ។ ហើយជនណាដែលភូតកុហកមកលើខ្ញុំដោយចេតនា ចូរឲ្យគេរៀបចំកន្លែងរបស់គេនៅក្នុងឋាននរកចុះ”។...
Explanation
ណាពី ﷺ លោកបង្គាប់ប្រើពួកយើងឲ្យផ្សព្វផ្សាយចំណេះដឹងអំពីលោកពីគម្ពីរគួរអាន និងស៊ុណ្ណះ ទោះជាវាតិចតួចត្រឹមតែមួយអាយ៉ាត់(វាក្យខណ្ឌ)នៃគួរអាន ឬហាទីស្ហក៏ដោយ តែភ្ជាប់នឹងលក្ខខណ្ឌ គឺរូបគេត្រូវតែជាអ្នកដែលមានចំណេះដឹងពីអ្វីដែលគេផ្សព្វផ្សាយនិងអំពាវនាវនោះ។ បន្ទាប់មក ណាពី ﷺ លោកបានបញ្ជាក់ថា ពិតណាស់គ្មានបញ្ហាអ្វីឡើយក្នុងការនិយាយពីរឿងរ៉ាវអម្បូរអ៊ីស្រាអែលចំពោះអ្វីដែលបានកើតឡើងចំពោះពួកគេនូវអ្វីដែលមិនផ្ទុយនឹងច្បាប់បញ្ញត្តិរបស់យើង។ បន្ទាប់មកទៀត លោកបានព្រមានចំពោះការនិយាយកុហកប្រឌិតលើរូបលោក(នូវអ្វីដែលលោកមិនបានមានប្រសាសន៍)ដោយឲ្យជននោះរៀបចំកន្លែងមួយសម្រាប់ខ្លួនឯងក្នុងឋាននរក។