។ មនុស្សដែលរីករាយបំផុតចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់ខ្ញុំជាងគេនៅថ្ងៃបរលោក គឺបុគ្គលដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តនិងខ្លួនប្រាណរបស់គេ។...
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់គាត់បាននិយាយថា៖ មានគេនិយាយថា៖ ឱ រ៉ស៊ូលុលឡោះ! ﷺ! តើអ្នកណាដែលរីករាយចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេនៅថ្ងៃបរលោកនោះ? រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយថា៖ ឱ អាពូហ៊ូរ៉យរ៉ោះ! ខ្ញុំពិតជាគិតថា គ្មាននរណាម្នាក់សួរខ្ញុំអំពីរឿងនេះមុនអ្នកនោះឡើយ ព្រោះខ្ញុំបានឃើញពីការយកចិត្តទុកដាក់របស់អ្នកចំពោះ(ការរៀន)ហាទីស្ហ។ មនុស្សដែលរីករាយបំផុតចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់ខ្ញុំជាងគេនៅថ្ងៃបរលោក គឺបុគ្គលដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តនិងខ្លួនប្រាណរបស់គេ។
Explanation
ណាពី ﷺ លោកបានប្រាប់ថា ពិតណាស់ មនុស្សដែលរីករាយបំផុតចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេនៅថ្ងៃបរលោក គឺបុគ្គលដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយភាពស្មោះសចេញពីដួងចិត្ត និងមានភាពជ្រះស្អាតពីប្រការស្ហ៊ីរិកនិងការចង់ឲ្យគេដឹងឮ(រីយ៉ាក)។