“ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ គេពិតជាក្លាយបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើស្ហ៊ីរិកហើយ”។...
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ គាត់បានឮបុរសម្នាក់ពោលថា៖ ទេ សូមស្បថនឹងកាក់ហ្ពះ។ ពេលនោះ អ៊ិពនូអ៊ូមើរ ក៏និយាយថា៖ គេមិនត្រូវស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះឡើយ ព្រោះខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ គេពិតជាក្លាយបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើស្ហ៊ីរិកហើយ”។
Explanation
ណាពី ﷺ លោកបានប្រាប់ថា ជនណាដែលបានស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះ ក្រៅពីព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់ នោះរូបគេពិតជាក្លាយជាអ្នកបោះបង់ជំនឿចំពោះអល់ឡោះ ឬបានប្រព្រឹត្តអំពើស្ហ៊ីរិកហើយ ព្រោះថាការស្បថ គឺបង្ហាញពីភាពធំធេងនៃអ្វីដែលគេស្បថជាមួយនោះ ហើយភាពធំធេង គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គេមិនត្រូវស្បថនោះឡើយ លើកលែងតែស្បថនឹងអល់ឡោះ ស្បថនឹងព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់តែប៉ុណ្ណោះ។ ហើយការស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះនេះ គឺស្ថិតក្នុងចំណោមស្ហ៊ីរិកតូច។ ក៏ប៉ុន្តែ ប្រសិនបើអ្នកដែលស្បថលើកតម្កើងនូវអ្វីដែលខ្លួនបានស្បថដូចដែលគេលើកតម្កើងអល់ឡោះជាម្ចាស់ ឬខ្លាំងជាងទៅទៀតនោះ វានឹងក្លាយជាស្ហ៊ីរិកធំ។