“ឋាននរកត្រូវបានហ៊ុមព័ទ្ធដោយចំណង់តណ្ហា។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយប្រការដែលគេមិនចូលចិត្ត”។...
Explanation
ណាពី ﷺ លោកបានបញ្ជាក់ប្រាប់ថា ជាការពិតណាស់ ឋាននរកត្រូវបានហ៊ុមព័ទ្ធទៅដោយអ្វីៗដែលចំណង់តណ្ហាចូលចិត្តនៃការធ្វើនូវប្រការដែលគេហាមឃាត់ ឬធ្វេសប្រហែសចំពោះប្រការដែលដាក់កាតព្វកិច្ចឲ្យធ្វើ។ ដូច្នេះ ជនណាដែលដើរតាមចំណង់តណ្ហារបស់ខ្លួន គឺគេនឹងត្រូវចូលឋានរក។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយអ្វីៗដែលមនុស្សមិនចូលចិត្ត ដូចជាការអនុវត្តនូវប្រការទាំងឡាយដែលច្បាប់បង្គាប់ប្រើ បោះបង់នូវប្រការទាំងឡាយដែលច្បាប់ហាមឃាត់ និងមានភាពអត់ធ្មត់លើប្រការទាំងនោះជាដើម។ ដូច្នេះ ប្រសិនបើគេតស៊ូ និងព្យាយាមជម្នះនឹងកិលេសតណ្ហាខ្លួនឯងចំពោះប្រការទាំងអស់នោះ គឺគេនឹងបានចូលឋានសួគ៌។