“ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកណាសរ៉នី(ពួកគ្រឹស្ទាន)បានលើកតម្កើងណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(លោកយេស៊ូ)។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់...
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកណាសរ៉នី(ពួកគ្រឹស្ទាន)បានលើកតម្កើងណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(លោកយេស៊ូ)។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់”។
Explanation
ណាពី ﷺ លោកបានហាមឃាត់ការលើកតម្កើងហួសហេតុ និងហួសពីដែនកំណត់ច្បាប់ក្នុងការសរសើរដល់រូបដល់ ហើយផ្តល់នូវលក្ខណៈសម្បត្តិឲ្យលោកនូវលក្ខណៈសម្បត្តិឬទង្វើណាមួយរបស់អល់ឡោះដែលមានសម្រាប់តែទ្រង់ ឬថាលោកដឹងនូវប្រការអាថ៌កំបាំង ឬបួងសួងបួងសុំពីលោករួមនឹងអល់ឡោះជាម្ចាស់ ដូចពួកណាសរ៉នី(ពួកគ្រឹស្ទាន)បានធ្វើជាមួយណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(លោកយេស៊ូ)។ បន្ទាប់មក លោកបានបញ្ជាក់ថា រូបលោកគ្រាន់តែជាខ្ញុំបម្រើម្នាក់ក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះប៉ុណ្ណោះ និងបានបង្គាប់ប្រើពួកយើងឲ្យនិយាយអំពីរូបលោកថា៖ រូបលោក គឺជាខ្ញុំបម្រើរបស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់។