The Encyclopedia of Ar-Rahman's Guests

Selected material for Pilgrims and Um-rah teaching it in languages of the world

Selected content

ច្រើនទៀត

Selected Quranic verses

ហើយចូរពួកអ្នកបំពេញកាតព្វកិច្ចហាជ្ជី និងអ៊ំរ៉ោះដើម្បី អល់ឡោះ។ ហើយប្រសិនបើពួកអ្នកត្រូវបានគេរារាំងគឺពួកអ្នកត្រូវ សំឡេះសត្វជំនូនណាមួយដែលងាយរក ហើយពួកអ្នកកុំទាន់កោរ សក់ លុះត្រាតែសត្វជំនូនទៅដល់កន្លែងរបស់វា(កន្លែងសំឡេះ) សិន។ រីឯអ្នកណាក្នុងចំណោមពួកអ្នកមានជំងឺ ឬមានអ្វីធ្វើឱ្យឈឺ ចាប់នៅលើក្បាលរបស់គេ(គេអាចកោរសក់ឬគ្របក្បាលបាន) តែ ត្រូវទទួលពិន័យដោយការបួស(បីថ្ងៃ) ឬបរិច្ចាគទាន ឬសំឡេះ សត្វជំនូន(ពពែមួយក្បាល)។ ហើយនៅពេលដែលពួកអ្នកមាន សុវត្ថិភាព ហើយអ្នកបានធ្វើហាជ្ជីតាម៉ាត់តួក អ្នកនោះត្រូវសំឡេះ សត្វជំនូនណាមួយដែលងាយស្រួល។ តែបើអ្នកណាគ្មានលទ្ធភាព គឺត្រូវបួសរយៈពេលបីថ្ងៃនៅក្នុងខែធ្វើហាជ្ជី និងប្រាំពីរថ្ងៃទៀតនៅ ពេលដែលពួកអ្នកបានត្រឡប់មកវិញ(មកដល់កន្លែងរបស់ពួកគេ) ទាំងអស់នោះគឺគម្រប់ដប់ថ្ងៃ។ ការធ្វើដូចេ្នះ គឺសម្រាប់អ្នកណាដែល មិនមែនជាអ្នករស់នៅជុំវិញម៉ាស្ជិទហារ៉ម(ម៉ាក្កះ)។ ហើយចូរពួក អ្នកកោតខ្លាចអល់ឡោះ និងជ្រាបថា ពិតប្រាកដណាស់ អល់ឡោះ ជាអ្នកធ្វើទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
[សូរ៉ោះអាល់ហ្ពាក៏រ៉ោះ] • 196
បន្ទាប់មកចូរពួកអ្នកចាកចេញពីកន្លែង(អារ៉ហ្វះ)ដែល មនុស្សម្នាបានចាកចេញនោះ ហើយចូរទទូចសុំការលើកលែងទោស ពីអល់ឡោះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
[សូរ៉ោះអាល់ហ្ពាក៏រ៉ោះ] • 199
អ្នកទាំងនោះនឹងទទួលបានផលល្អពីអ្វីដែលពួកគេបាន សាង។ ហើយអល់ឡោះជាអ្នកកាត់សេចក្ដីយ៉ាងរហ័សបំផុត។
[សូរ៉ោះអាល់ហ្ពាក៏រ៉ោះ] • 202
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកអនុវត្ដតាមពាក្យសន្យាចុះ។ គេបានអនុញ្ញាតឱ្យពួកអ្នកបរិភោគគ្រប់សត្វពាហនៈ លើកលែងតែអ្វីដែលគេនឹងសូត្រប្រាប់ពួកអ្នក(អំពីការហាមឃាត់) ដោយមិនអនុញ្ញាតឱ្យពួកអ្នកប្រមាញ់សត្វ ខណៈដែលពួកអ្នកពាក់ អៀសរ៉ម(ពេលធ្វើហាជ្ជី ឬអ៊ំរ៉ោះ)។ ពិតប្រាកដណាស់ អល់ឡោះ កាត់សេចក្ដីលើអ្វីដែលទ្រង់មានចេតនា។
[សូរ៉ោះអាល់ម៉ាអ៊ីដះ] • 1
ហើយចូរអ្នកប្រកាសអំពាវនាវដល់មនុស្សលោកអំពីការ ធ្វើហាជ្ជី។ ពួកគេនឹងមកកាន់អ្នក(តាមការអំពាវនាវ)ដោយថ្មើរ ជើងនិងដោយជិះសត្វអូដ្ឋដែលពួកគេនឹងមកពីគ្រប់ច្រកល្ហកដ៏សែន ឆ្ងាយ។
[សូរ៉ោះអាល់ហាជ្ជ] • 27
ច្រើនទៀត

Selected prophetic hadiths

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ គាត់បានឮបុរសម្នាក់ពោលថា៖ ទេ សូមស្បថនឹងកាក់ហ្ពះ។ ពេលនោះ អ៊ិពនូអ៊ូមើរ ក៏និយាយថា៖ គេមិនត្រូវស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះឡើយ ព្រោះខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ គេពិតជាក្លាយបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើស្ហ៊ីរិកហើយ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកធ្លាប់បានមានប្រសាសន៍ថា៖ “សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះក្រុមមួយដែលយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត”។
អំពី ហ្ជាពៀរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់មានក្តីមេត្តាករុណាដល់បុរសម្នាក់ដែលមានការអធ្យាស្រ័យនៅពេលលក់ នៅពេលទិញ និងនៅពេលទារបំណុល”។
ច្រើនទៀត